បឹងទន្លេសាបជាបឹងធំបំផុតនៅកម្ពុជា និងជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍។ ក្នុងរដូវប្រាំង វាមានទំហំប្រមាណ ២៥០០ គីឡូម៉ែត្រការ៉េ ហើយអាចរីកធំដល់ជាង ១០ ០០០ គីឡូម៉ែត្រការ៉េក្នុងរដូវវស្សា។
បឹងទន្លេសាបស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ហើយប៉ះពាល់ខេត្តចំនួនប្រាំមួយ គឺបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ និងសៀមរាប។
កម្ពុជាមាន ២៥ ខេត្ត-រាជធានី ដែលក្នុងនោះមាន ២៤ ខេត្ត និង ១ រាជធានីគឺរាជធានីភ្នំពេញ។
ទន្លេមេគង្គជាទន្លេវែងជាងគេមួយនៅអាស៊ី ដែលមានប្រវែងប្រមាណ ៤៣៥០ គីឡូម៉ែត្រ។
រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺរៀល (KHR)។
បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវបានប្រារព្ធនៅថ្ងៃពេញបូណ៌មី ខែកត្តិក ជាទូទៅក្នុងខែតុលា ឬវិច្ឆិកា។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសថៃនៅភាគខាងលិច និងពាយ័ព្យ ប្រទេសឡាវនៅភាគខាងជើង និងប្រទេសវៀតណាមនៅភាគខាងកើត និងអាគ្នេយ៍។