កម្ពុជាមាន ២៥ ខេត្ត-រាជធានី ដែលក្នុងនោះមាន ២៤ ខេត្ត និង ១ រាជធានីគឺរាជធានីភ្នំពេញ។ ខេត្តថ្មីបំផុតគឺខេត្តត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយបំបែកចេញពីខេត្តកំពង់ចាម។
បឹងទន្លេសាបជាបឹងធំបំផុតនៅកម្ពុជា និងជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍។
បឹងទន្លេសាបស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា ហើយប៉ះពាល់ខេត្តចំនួនប្រាំមួយ គឺបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ និងសៀមរាប។
រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺរៀល (KHR)។
ទន្លេមេគង្គជាទន្លេវែងជាងគេមួយនៅអាស៊ី ដែលមានប្រវែងប្រមាណ ៤៣៥០ គីឡូម៉ែត្រ។
ព្រះពុទ្ធសាសនាថេរវាទ គឺជាសាសនារបស់រដ្ឋកម្ពុជា តាមមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ ហើយប្រជាជនកម្ពុជាប្រមាណ ៩៥ ភាគរយកាន់ព្រះពុទ្ធសាសនា។
ភាសាខ្មែរជាភាសាផ្លូវការរបស់កម្ពុជា ដូចមានចែងក្នុងមាត្រា៥ នៃរដ្ឋធម្មនុញ្ញ។