តើតាឡាមុសជាអ្វី? វាមាននាទីដូចម្តេច? តើអ៊ីប៉ូតាឡាមុសស្ថិតនៅឯណា? វាមាននាទីដូចម្តេច?
- តាឡាមុស៖ ជាស្ថានីយ៍បញ្ជូនបន្ត។ វាមាននាទីចាប់យកអាំងភ្លុចប្រសាទពីណឺរ៉ូនវិញ្ញាណនាំ ហើយបញ្ជូនទៅកាន់ផ្នែកត្រឹមត្រូវនៅក្នុងសំបកខួរដែលនឹងត្រូវបកស្រាយ។ ក្រៅពីនេះវាមាននាទីជ្រើសរើសព័ត៌មានមួយចំនួនដែលអាចទប់ស្កាត់មិនឱ្យរំភើបខ្លាំងពេក។
- អ៊ីប៉ូតាឡាមុស៖ ស្ថិតនៅក្នុងផ្នែកបាតនៃខួរធំ ខាងក្រោមតាឡាមុស។ វាមាននាទីត្រួតពិនិត្យការស្រេកឃ្លាន ថែរក្សាសីតុណ្ហភាព តុល្យភាពលំនឹង និងសម្ពាធឈាម។ បន្ថែមពីនេះអ៊ីប៉ូតាឡាមុស មាននាទីបង្កើត ឬបង្អាក់ការបញ្ចេញអរម៉ូនរបស់ក្រពេញអ៊ីប៉ូភីស។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។