ចូរប្រៀបធៀបមជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ?
- លក្ខណៈដូចគ្នា៖ ជាប្រព័ន្ធប្រសាទដូចគ្នា។
- លក្ខណៈខុសគ្នា៖
មជ្ឈមណ្ឌលប្រសាទ | បរិមណ្ឌលប្រសាទ
- បង្កឡើងពីខួរក្បាល និងខួរឆ្អឹងខ្នង | បង្កឡើងពីសរសៃប្រសាទលលាដ៍ក្បាល 12 គូ និងសរសៃប្រសាទឆ្អឹងខ្នង 31 គូ
- មាននាទីទទួលព័ត៌មាន បកស្រាយ និងបញ្ជូនចេញទៅបរិមណ្ឌលប្រសាទ | មាននាទីដឹកព័ត៌មានចូល និងចេញពីមជ្ឈមណ្ឌលប្រសាទ
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។