តើស្បែកមាននាទីសំខាន់ៗអ្វីខ្លះ?
- ការពារសារពាង្គកាយពីឥទ្ធិពលរូប និងគីមីនៃមជ្ឈដ្ឋានខាងក្រៅ។
- បង្ការការជ្រៀតចូលនៃមេរោគ។
- បង្ការការបាត់បង់ជាតិទឹកពីសារពាង្គកាយចំពោះសត្វលើគោក និងការជ្រៀតចូលនៃចំណីអាហារទៅក្នុងសារពាង្គកាយចំពោះសត្វរស់នៅក្នុងទឹក។
- ការពារកោសិកាពីកាំរស្មីស្វាយអ៊ុយត្រា។
- ជាកន្លែងសម្រាប់ធ្វើបណ្តូរឧស្ម័ន។
- បញ្ចេញកាកសំណល់មេតាបូលីសតាមក្រពេញញើស។
- ថែរក្សាផ្ទៃសារពាង្គកាយឱ្យសើមជានិច្ច។
- បញ្ចេញជាតិខ្លាញ់។
- ស្រូបយកសារធាតុឱសថមួយចំនួន។
- ទទួលរំញោចផ្សេងៗពីបំរែបំរួលសីតុណ្ហភាព និងការប៉ះទង្គិចជាដើម។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។