តើកូរ៉ូអ៊ុតជាអ្វី? តើភ្នាសកូរ៉ូអ៊ុតមានលក្ខណៈដូចម្តេច? តើវាមាននាទីអ្វីខ្លះ? (Bac II)
- កូរ៉ូអ៊ុត (Choroid)៖ ជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក វាមានលក្ខណៈស្តើង មានពណ៌ត្នោតចាស់ និងសម្បូរដោយសរសៃឈាម។
- នាទី៖ ដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ ឯជាតិពណ៌ត្នោតនៅក្នុងស្រទាប់នេះ មាននាទីការពារការជះត្រឡប់មកវិញនៃពន្លឺផងដែរ ព្រោះជាតិពណ៌ត្នោតនេះធ្វើឱ្យស្រទាប់កូរ៉ូអ៊ុតស្រូបយកកាំរស្មីពន្លឺដែលចាំងចូលមកក្នុងគ្រាប់ភ្នែក។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។