តើខួរឆ្អឹងខ្នងមានសារៈសំខាន់ឬទេ? ព្រោះអ្វី? (តើខួរឆ្អឹងខ្នងមានសារៈសំខាន់ ២ យ៉ាងអ្វីខ្លះ?) (Bac II)
ខួរឆ្អឹងខ្នងមានសារៈសំខាន់ណាស់ ព្រោះ៖
1. ភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាល៖ គឺអាំងភ្លុចប្រសាទចេញពីណឺរ៉ូនវិញ្ញាណនាំធ្វើដំណើរឡើងតាមខួរឆ្អឹងខ្នងដោយឆ្លងកាត់តាមណឺរ៉ូនភ្ជាប់ ឆ្ពោះទៅកាន់ខួរក្បាល។ អាំងភ្លុចប្រសាទចេញពីខួរក្បាល បញ្ជូនចុះតាមខួរឆ្អឹងខ្នងតាមណឺរ៉ូនភ្ជាប់ ឆ្ពោះទៅកាន់ណឺរ៉ូនចលករ ហើយអាំងភ្លុចនេះធ្វើដំណើរតាមបរិមណ្ឌលប្រសាទទៅកាន់សាច់ដុំ ឬក្រពេញ។
2. ត្រួតពិនិត្យរ៉េផ្លិចខ្លះៗ៖ ដែលជាតំណបស្វ័យប្រវត្តិ។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។