តើប្រព័ន្ធប្រសាទស្វ័យប្រវត្តិមានប៉ុន្មានផ្នែក? តើផ្នែកនីមួយៗមានលក្ខណៈដូចម្តេច?
ប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកចេញជា ២ ផ្នែក គឺ៖
- ប្រព័ន្ធប្រសាទសាំប៉ាទិច៖ ធ្វើសកម្មភាពកាលណាមានភាពតានតឹង។ ឧទាហរណ៍៖ នៅពេលមានអាសន្នដូចជាឆ្កែដេញខាំ អាំងភ្លុចប្រសាទបញ្ជាឱ្យបេះដូងដើរលឿន និងមានសម្ពាធឈាមខ្ពស់ កាលណាកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់អាចផ្តល់ថាមពលច្រើន ដូច្នេះគេអាចរត់ចេញពីឆ្កែបានយ៉ាងរហ័ស។
- ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច៖ មានអំពើបញ្ច្រាសគ្នានឹងផលនៃប្រព័ន្ធប្រសាទសាំប៉ាទិច។ បន្ទាប់ពីមានភាពអាសន្ន ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិចធ្វើឱ្យសារពាង្គកាយត្រឡប់ទៅស្ថានភាពធម្មតាវិញ។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។