តើខួរធំចែកជាពីរផ្នែកដោយសារអ្វី? តើផ្នែកទាំងនោះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?
នៅចំកណ្តាលខួរក្បាលមានចង្អូរយ៉ាងជ្រៅមួយដែលចែកខួរធំចាប់ពីផ្នែកខាងមុខទៅក្រោយជាអឌ្ឍគោលខួរស្តាំ និងអឌ្ឍគោលខួរឆ្វេង។ អឌ្ឍគោលខួរទាំងពីរនេះមានទំនាក់ទំនងជាមួយគ្នាឆ្លងកាត់តាមបាច់ប្រសាទ។ ក្រៅពីចង្អូរនេះមានផ្នត់ជ្រៅៗមួយចំនួនដែលចែកអឌ្ឍគោលខួរជាកំពកបួនគឺ កំពកពយ កំពកសៀតផ្កា កំពកថ្ងាស និងកំពកចំហៀង។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។