ចូរនិយាយពីលក្ខណៈរបស់គ្រាប់ភ្នែកមនុស្ស? ហេតុអ្វីបានជាគេនិយាយថា ភ្នែកនឹងគ្មានប្រយោជន៍ប្រសិនបើគ្មានខួរក្បាលសម្រាប់បកស្រាយរូបភាព?
- លក្ខណៈគ្រាប់ភ្នែកមនុស្ស៖ មានរាងស្ទើរតែមូល អង្កត់ផ្ចិត 2.5 cm ស្ថិតនៅក្នុងប្រឡង់ភ្នែកនៃឆ្អឹងលលាដ៍ក្បាល ហើយត្រូវបានការពារដោយឆ្អឹងប្រឡង់ភ្នែកលើកលែងតែផ្ទៃខាងមុខ។
- មូលហេតុ៖ ពីព្រោះភ្នែកបញ្ចាំងកាំរស្មីបង្កើតរូបភាពរបស់វត្ថុ ហើយបញ្ជូនព័ត៌មានទាំងនោះទៅមជ្ឈមណ្ឌលគំហើញនៅក្នុងខួរក្បាល ដើម្បីបកស្រាយរូបភាពទាំងនោះដែលអាចឱ្យយើងឃើញរូបភាពរបស់វត្ថុ។ ប្រសិនបើមជ្ឈមណ្ឌលគំហើញនៅក្នុងខួរក្បាលខូចខាតយើងមិនអាចមើលឃើញទេ។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។