ចូរពណ៌នាពីដំណើរឆ្លងកាត់នៃក្លិន?
ម៉ូលេគុលក្លិនត្រូវបានស្រូបចូលតាមខ្យល់ដង្ហើមចូល ហើយរលាយក្នុងស្រទាប់ស្លេស្មនៃប្រហោងច្រមុះ។ នៅពេលនោះរោមញ័រនៃកោសិកាឃានវិញ្ញាណត្រូវបានរំញោចដោយសារធាតុគីមីរលាយនេះ ហើយបង្កើតបានជាអាំងភ្លុចប្រសាទ ដែលត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្រសាទឃានវិញ្ញាណ។ ព័ត៌មាននេះត្រូវបានបកប្រែដោយមជ្ឈមណ្ឌលឃានវិញ្ញាណដែលស្ថិតនៅក្នុងកំពកសៀតផ្កា។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។