មូលហេតុអ្វីខ្លះដែលបណ្តាលឱ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ?
ប្រជាជនស្អប់របបដែលសម្លាប់និងបង្អត់អាហារ ការធ្វើវិសុទ្ធកម្មសម្លាប់មនុស្សស្លូតត្រង់ និងការធ្វើសង្គ្រាមជាមួយវៀតណាម។
ស្វែងរក និងរកមើលសំណួរ-ចម្លើយដែលបានរៀបចំទាំងអស់។
លទ្ធផល 109
ប្រជាជនស្អប់របបដែលសម្លាប់និងបង្អត់អាហារ ការធ្វើវិសុទ្ធកម្មសម្លាប់មនុស្សស្លូតត្រង់ និងការធ្វើសង្គ្រាមជាមួយវៀតណាម។
ជាយន្តការតាមដាន និងរាយការណ៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទាំងក្នុងគ្រួសារនិងប្រជាជន (រអ៊ូរទាំ លួចអាហារ ឬជំងឺសតិអារម្មណ៍)។
គ្មានសាលារៀនទេ (បិទអស់)។ គេបង្រៀនក្រោមដើមឈើ ឬក្រោមផ្ទះ ពេលសម្រាកបាយ ដោយប្រធានកងកុមារ បង្រៀនពីទ្រឹស្តី និងគុណបំណាច់អង្គការ។
ជាការរស់នៅដែលត្រូវបានបំបិទសិទ្ធិសេរីភាពទាំងអស់ (បញ្ចេញមតិ ហូបចុក ដើរហើរ ឈប់សម្រាក ជួបជុំគ្រួសារ)។
បង្ខំឱ្យធ្វើការធ្ងន់ កាប់សម្លាប់ បង្អត់អាហារ ហាមឃាត់ការចែករំលែកព័ត៌មាន និងបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង។
សម្លាប់មនុស្សដែលសង្ស័យ ទោះជាកម្មាភិបាលខ្លួន និងបញ្ជូនទ័ពទៅវាយប្រហារភូមិភាគដែលសង្ស័យ ឬបះបោរ (ដូចជាភូមិភាគបូព៌ា)។
បង្កជម្លោះព្រំដែនតាំងពីឆ្នាំ ១៩៧៥ បាញ់ផ្លោង បន្ទាប់មកផ្តាច់ការទូត។ ក្រោយមកទ័ពជំនួយវៀតណាមនិងកម្លាំងរំដោះខ្មែរបានវាយបក និងទទួលបានជោគជ័យ។
នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៨។
ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ (សុន សេន) ដោយមាន ឌុច (ប្រធាន), ឃឹម វ៉ាត (អនុប្រធាន), ប៉េង (មេយាម), ចាន់ (មេការសួរចម្លើយ) និង ប៉ុន (អ្នកសួរចម្លើយ)។
មានប្រហែល ៣ ទៅ ៤ រយនាក់។
មាន ១០ ចំណុចសំខាន់ ដូចជា ឆ្លើយឱ្យចំសំណួរ ហាមប្រកែក ឆ្លើយភ្លាមៗ ហាមស្រែកពេលវាយធ្វើបាប និងត្រូវស្តាប់បញ្ជាដាច់ខាត។
ជាមនុស្សដែល រអ៊ូរទាំអំពីការងារលំបាក អ្នកលួចម្ហូបអាហារ ឬជំងឺសតិអារម្មណ៍ជាដើម។