របបខ្មែរក្រហមបង្ខំឱ្យធ្វើការងារធ្ងន់ៗដូចជា៖ - យាយៗត្រូវមើលថែទាំកុមារតូចៗ សត្វពាហនៈ ត្បាញកញ្ច្រែងល្អ ចាក់ស្មុគ ដេរស្លឹកត្នោត... ៕ តាៗ វេញខ្សែគោ ធ្វើបង្គំ ជាងដែក (ចប ពូថៅ កណ្តៀវ កាំបិត..) - អនីតិជនអាយុលើសពី ១៤ ឆ្នាំតា ត្រូវរែកដី លើកប្រព័ន្ធភ្លឺស្រែ លើកទំនប់ ជីកប្រឡាយ ៕ - កុមារត្រូវដើររើសអាចម៍គោ កាត់ទន្ទ្រានខែត្រ ប្រមូលជីលាមកមនុស្ស និងជញ្ជូនសម្ភារៈសឹកទៅ សមរភូមិមុខ ៕ - រាល់កិច្ចការទាំងអស់ត្រូវធ្វើការជាង១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃមួយសប្តាហ៍ ព្រមទាំងទទួលទានរបបអាហារបានតិចតួច ៕
ជំពូក ៖ ប្រវត្តិសាស្ត្រកម្ពុជា មេរៀនទី៤ ៖ កម្ពុជាប្រជាធិបតេយ្យ