1 ដងមើល0 ចំណាំចូរបង្ហាញពីបញ្ហាអ៊ុលស្ទ័រ (ULSTER) និងដំណោះស្រាយរបស់រដ្ឋាភិបាលអង់គ្លេស។ចម្លើយ1ចូរបង្ហាញពីបញ្ហាអ៊ុលស្ទ័រ (ULSTER) និងដំណោះស្រាយរបស់រដ្ឋាភិបាលអង់គ្លេស។ចម្លើយ បញ្ហាអ៊ុលស្ទ័រ៖ គឺជាវិបត្តិកើតឡើងដោយសារជនជាតិអៀរឡង់ជាម្ចាស់ស្រុកកាន់សាសនាគ្រិស្តនិកាយកាតូលិក រីឯជនជាតិអង់គ្លេសកាន់សាសនាគ្រិស្តនិកាយប្រូតេស្តង់។ ពួកកាតូលិកមិនចង់ឱ្យអង់គ្លេសចូលមកត្រួតត្រា និងបានទាមទារស្វ័យភាព ប៉ុន្តែត្រូវបានរដ្ឋាភិបាលអង់គ្លេសជំទាស់ រហូតបង្កជាអំពើហិង្សាបង្ហូរឈាមឥតឈប់ឈរ។ ដំណោះស្រាយ៖ រដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយចលនាកងទ័ពសាធារណរដ្ឋអៀរឡង់ដើម្បីបញ្ចប់ជម្លោះនៅទីក្រុង «បែលហ្វាស» ឆ្នាំ១៩៩៨ ដោយបង្កើតរដ្ឋាភិបាលចម្រុះដែលមានសមាជិកមកពីនិកាយទាំងពីរ (កាតូលិក និងប្រូតេស្តង់) រួមគ្នា។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegramប្រភព និងឯកសារយោងចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។