៤. បច្ចុប្បន្ន មនុស្សលោកបានបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ការបំពុលខ្យល់មានន័យថាជាការកាត់បន្ថយគុណភាពនៃខ្យល់ដកដង្ហើមសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វនិងរុក្ខជាតិដោយបំផ្លាញខុស្ម័នអុកស៊ីសែនហើយជំនួសវិញដោយខុស្ម័នពុលនានាមានខុស្ម័នកាបូនិក ខុស្ម័នអីគ្រូកាបួ ជាដើម។
❖ ការបំពុលខ្យល់មានប្រភពមកពី • ចំហេះឥន្ទនៈដែលធ្វើឱ្យមានដំណើការម៉ាស៊ីនយានយន្តផ្សេងៗ • ចំហេះផូស៊ីលនៅក្នុងម៉ាស៊ីននានា • ចំហេះដែលកើតចេញដោយការដុតសំរាម កាកសំណល់ពុលផ្សេងៗ • ខុស្ម័នពុលភាយចេញតាមរយៈការបាញ់ថ្នាំកម្ចាត់សត្វល្អិត ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ការប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាម ការបែកធ្លាយកន្លែងចម្រាញ់ថាមពលនុយក្លេអ៊ែរជាដើម ដើម្បីកាត់បន្ថយការបំពុលខ្យល់ គេអាចរកឃើញនិងប្រើប្រាសវិធីផ្សេងៗ។
❖ ការបំពុលទឹក មានន័យថាជាការធ្វើឱ្យទឹកបាត់បង់អុកស៊ីសែន និងបាត់បង់អនាម័យរសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ការបំពុលទឹក (ទឹកសមុទ្រ ទឹកសាប) គឺជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរ ពីព្រោះស្ថានប្រព័ន្ធនៅក្រោមខ្សែទឹកនៅតំបន់ទីក្រុង តំបន់ឧស្សាហកម្ម ឬកំពង់ផែនានាតែងតែរង់ការបំពុលញឹកញាប់ ពីកាកសំណល់ដែលគេមិនបានធ្វើប្រព្រឹត្តិកម្ម ឬធ្វើប្រព្រឹត្តិបានត្រឹមត្រូវ។ ក្រៅពីនោះ ការបំពុលទឹកមានកន្លែងធ្វើអាជីវកម្មរ៉ែ ការបូមភក់ ការលាងនាវាដឹកប្រេង ការបង្ហូរចូលទៅក្នុងទឹកនូវកាកសំណល់ពីលំនៅដ្ឋាន ឬពីកន្លែងចិញ្ចឹមសត្វ ការធ្លាយកំពប់ប្រេងកប៉ាល់។
❖ ការបំពុលដោយសំឡេង ការរំខានអារម្មណ៍របស់មនុស្សដោយសួរសំឡេងនានាដែលមានកម្រិតលើសពីសេចក្តីត្រូវការស្តាប់របស់មនុស្ស ការបំពុលសំឡេងច្រើនកើតមាននៅទីក្រុងដែលប្រមូលផ្តុំដោយយានយន្តគ្រប់ប្រភេទ។ ក្រៅពីនេះការបំពុលសំឡេង មានប្រភពមកពីការប្រើប្រាស់ឧបករណ៍បំពងសំឡេងនានា ការធ្វើឱ្យផ្ទុះអាវុធនានា ការប្រើប្រាស់ឧបករណ៍ម៉ាស៊ីននានា សម្រែកហ៊ោកញ្ជ្រៀវកងរំពងរបស់មនុស្ស មនុស្សដែលទទួលរងការបំពុលសំឡេងមានការហេវហត់អស់កម្លាំងមួរម៉ៅ តប់ប្រមល់ និងអាចមានការខូចសោតវិញ្ញាណទៀតផង។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។