• បារាំងបានជួយការពារទឹកដី ពូជសាសន៍ខ្មែរឲ្យបានគង់វង្ស
• បារាំងបានជួយកំណែទម្រង់រដ្ឋបាល ប្រព័ន្ធសេដ្ឋកិច្ច អប់រំសិក្សាធិការ រៀបចំសង្គមខ្មែរឲ្យមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់បានរីកចម្រើនល្អប្រសើរជាងមុន
• បារាំងបានជួយសាងសង់ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សារមន្ទីរជាតិ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន បណ្តុះបណ្តាលធនធានមនុស្ស
• តាមរយៈសាលាចុងបូព៌ាប្រទេស បារាំងបានសិក្សាស្រាវជ្រាវ ចងក្រងជួសជុលប្រាង្គប្រាសាទ អភិរក្សវប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងបានផ្សព្វផ្សាយទៅលើឆាកអន្តរជាតិ
• ក្នុងនាមអាណាព្យាបាល បារាំងបានយកទឹកដីពីសៀមឈ្លានពានមកឲ្យខ្មែរវិញ (ខេត្តត្រាត កោះកុង ម្លូព្រៃ ទន្លេពៅ ស្ទឹងត្រែង សៀមរាប បាត់ដំបង សិរីសោភណ្ឌ)
• បារាំងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែក្រីក្រ ដោយសារការជិះជាន់កេងប្រវ័ញ្ច ប្រមូលពន្ធដារយ៉ាងធ្ងន់ធ្ងរ
• បារាំងបានធ្វើឲ្យមានគម្លាតគ្នារវាងអ្នកទីក្រុង និងអ្នកជនបទ អ្នកមាន និងអ្នកក្រ
• បារាំងបានកេណ្ឌប្រជាពលរដ្ឋខ្មែរឲ្យទៅច្បាំងស្លាប់ក្នុងសមរភូមិសង្គ្រាមលោកលើកទី១ និងទី២
• បារាំងបានប្រមូលយកវត្ថុកេតនភណ្ឌខ្មែរទៅប្រទេសបារាំង
• បារាំងបានកាត់ដីខ្មែរឲ្យប្រទេសជិតខាង (ខេត្តត្រាត កោះត្រល់ កម្ពុជាក្រោម) ដោយពុំសួរយោបល់ខ្មែរ។