៤. ទំរេនរបស់បុគ្គលគឺជាលក្ខណៈចិត្តដែលមានមូលដ្ឋានត្រឹមត្រូវនិងជាស្នូលនៃជីវិត ផ្លូវចិត្តរបស់បុគ្គលនោះ។ ទំរេនរបស់បុគ្គលស្តែងឱ្យឃើញលក្ខណៈចិត្ត និងតម្រូវការជិវិតមាន៖
- តម្រូវការចំណីអាហារ សម្លៀកបំពាក់ ជម្រក ការសិក្សា និងតម្រូវការផ្សេងៗទៀត
- បំណងប្រាថ្នាចិត្តរបស់បុគ្គល ជានិន្នាការរបស់បុគ្គលទូទៅលើវិស័យដែលយល់ថាខុសឆ្គង សម្រាប់ការរស់នៅក្នុងរបស់គេ ហើយមានលទ្ធភាពផ្ទាល់ការសប្បាយរីករាយ ការពេញចិត្តសម្រាប់ខ្លួនគេ
- ឧត្តមគតិ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងមនសិកការរបស់មនុស្សប្រកបដោយតំណាងដ៏ល្អស្អាតស្អំនិងជាគំរូប្រពៃ
- លោកទស្សនៈរបស់បុគ្គល ជាសំណុំទស្សនៈរបស់បុគ្គលម្នាក់ៗលើបាតុភូតធម្មជាតិ បាតុភូតសង្គម និងសកម្មភាពរបស់ខ្លួន។