ឯករាជ្យឆ្នាំ១៩៥៣ មានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាដូចជា ៖ • ជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការគាបសង្កត់ ការបង្ខំឲ្យបង់ពន្ធយ៉ាងធ្ងន់ធ្ងរសព្វសារពើពីសំណាក់បារាំង។ • ប្រជាជនមានសិទ្ធិសេរីភាព និងមានសិទ្ធិក្នុងការសម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯង។ • ប្រជាជនកម្ពុជារក្សាបានូវប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ជាតិខ្លួន។ • ប្រទេសកម្ពុជារួចផុតពីអាណាព្យាបាលបារាំង។ • ប្រទេសកម្ពុជាទទួលបានឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ • កម្ពុជាបានដឹកនាំអភិវឌ្ឍជាតិខ្លួនស្របតាមឆន្ទៈ និងគោលបំណងរបស់ប្រជាជន។ • កម្ពុជាបានឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។