ដើម្បីឱ្យកូនមានការអភិវឌ្ឍពេញលេញ គ្រួសារ សាលារៀន និងសង្គមត្រូវយកចិត្តទុកដាក់ចំពោះកុមារគ្រប់រូបដូចខាងក្រោម៖
ភារកិច្ចរបស់គ្រួសារ៖ • ចិញ្ចឹមបីបាច់ថែរក្សាកុមារឱ្យមានការលូតលាស់ កាយសម្បទា បញ្ញា និងសញ្ចេតនា/ចិត្ត • បំពេញតម្រូវការក្នុងការរៀនសូត្ររបស់កុមារ (ឧបត្ថម្ភសម្ភារៈ និងស្មារតី) • អប់រំកូនឱ្យមានសុជីវធម៌ សីលធម៌ ចេះគោរពសិទ្ធិអ្នកដទៃ ថែរក្សាទំនៀមទម្លាប់ បន្តវង្សត្រកូលគ្រួសារ
ភារកិច្ចរបស់សាលារៀន៖ • ផ្តល់ចំណេះដឹងក្នុងមុខវិជ្ជានានា • បណ្តុះបំណិនទូទៅ និងបំណិនវិជ្ជាជីវៈតាមរយៈការអនុវត្តសកម្មភាពជាក់ស្តែង • បណ្តុះឥរិយាបថត្រឹមត្រូវ សមស្របតាមតម្រូវការក្នុងការអភិវឌ្ឍសង្គម
ភារកិច្ចរបស់សង្គម៖ • ឧបត្ថម្ភគាំទ្រការអប់រំរបស់សាលារៀនដូចជា ជួយផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់គ្រួសារ ការផ្គត់ផ្គង់សម្ភារៈសិក្សារួមទាំងការបំពេញសំណូមពរផ្សេងៗទៀតរបស់សាលារៀន • បង្កលក្ខណៈឱ្យកុមារមានភាពកក់ក្តៅ និងសុវត្ថិភាពក្នុងការរស់នៅតាមរយៈការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការថែរក្សាអនាម័យសុខភាព • ផ្តល់ការងារសម្រាប់កុមារដែលបានបញ្ចប់ការសិក្សា • បំបាត់ចោលការរើសអើង ការកេងប្រវ័ញ្ចលើកុមារ
សន្និដ្ឋាន៖ មជ្ឈដ្ឋានបីខាងលើ គឺគ្រួសារ សាលារៀន និងសង្គមត្រូវមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាការលូតលាស់និងរីកចម្រើនពេញលេញតាមសក្តានុពលរបស់កុមារ 署
វិញ្ញាសាសីលធម៌-ពលរដ្ឋវិជ្ជា ថ្នាក់វិទ្យាសាស្ត្រសង្គម សម័យប្រឡង ០៤ សីហា ២០១៤