ចម្លើយ
កិច្ចខិតខំរបស់សម្តេចហ៊ុនសែនក្នុងការស្វែងរក និងការការពារសន្តិភាពមានដូចជា៖
- ការរំដោះប្រទេស៖ ថ្ងៃទី២០ ខែមិថុនា ១៩៧៧ ភៀសខ្លួនទៅវៀតណាម ស្នើសុំជំនួយរំដោះប្រទេស បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃទី២ ធ្នូ ១៩៧៨ រំដួលរលំរបបខ្មែរក្រហមថ្ងៃទី៧ មករា ១៩៧៩ បង្កើតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា កសាងប្រទេសឡើងវិញ និងការពារមិនឱ្យខ្មែរក្រហមត្រឡប់មកត្រួតត្រា។
- ចរចារដើម្បីសន្តិភាព៖ ចាប់ផ្តើមចរចាជាមួយសម្តេចនរោត្តម សីហនុ ឆ្នាំ១៩៨៤ ជំនួបលើកទី១ ឆ្នាំ១៩៨៧ និងសម្រេចកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១។
- បង្កើតព្រះរាជាណាចក្រកម្ពុជាទី២៖ ចូលរួមការបោះឆ្នោតឆ្នាំ១៩៩៣ បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ និងទទួលតំណែងជានាយករដ្ឋមន្ត្រីទី២ ដើម្បីផ្សះផ្សាជាតិ។
- នយោបាយឈ្នះ-ឈ្នះ៖ ធ្វើសមាហរណកម្មកងទ័ព និងជនស៊ីវិលខ្មែរក្រហម រំលាយអង្គការចាត់តាំងខ្មែរក្រហម បង្កើតសាលាក្តីខ្មែរក្រហមឆ្នាំ២០០៦ សហប្រតិបត្តិការជាមួយប្រទេសជិតខាង និងពិភពលោក បង្កើតវប្បធម៌សន្ទនាឆ្នាំ២០១៣ និងទប់ស្កាត់រាល់ក្រុមដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព។