៥. គុណធម៌ គឺជាសីលតម្លៃ ឬជាកម្លាំងមនោសញ្ចេតនាប្រកបដោយកុសលជាប់លាប់របស់បុគ្គលម្នាក់ ចំពោះសង្គមដែលគេរស់នៅ។
គុណធម៌ចែកចេញជា២បែប គឺគុណធម៌សាមញ្ញ និងគុណធម៌ពីកំណើត។
- គុណធម៌សាមញ្ញ គឺជាគុណធម៌ដែលបានមកពីការហ្វឹកហាត់ និងការអប់រំ។ ឧទាហរណ៍ ការចេះប្រមាណ ការគោរពពេលវេលា ភក្តីភាព ការគួរសម ភាពខ្ជាប់ខ្លួនជាដើម។
- គុណធម៌ពីកំណើត គឺជាគុណធម៌ដែលមនុស្សទទួលបានពីកំណើត។
ឧទាហរណ៍ សន្តានចិត្ត ចិត្តសន្តោស ចិត្តមេត្តា ការលះបង់ ការបរិច្ចាគជាដើម។