0 ដងមើល0 ចំណាំតើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ កំពុងតែជួបប្រទះនិងបញ្ហាធំៗអ្វីខ្លះ?ចម្លើយ1តើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ កំពុងតែជួបប្រទះបញ្ហាធំៗអ្វីខ្លះ?ចម្លើយ ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ កំពុងតែជួបប្រទះបញ្ហាធំៗដូចជា៖ បរិស្ថាន៖ ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរញ្ជួយដី គ្រោះរាំងស្ងួត ផែនដីឡើងកម្ដៅ។ ប្រជាជន៖ កំណើនប្រជាជន តម្រូវការថាមពល លំនៅដ្ឋាន ជម្រក មន្ទីរពេទ្យ សាលារៀន។ សង្គម៖ ជនអន្តោប្រវេសន៍ គ្រឿងញៀន ការជួញដូរមនុស្ស អសន្តិសុខ ពេស្យាចារ ភេរវកម្ម។ សន្តិសុខស្បៀង៖ តម្រូវការបច្ចេកទេសកសិកម្ម ការប្រើប្រាស់ជីថ្នាំ ពង្រីកផ្ទៃដីដាំដុះ និងប្រព័ន្ធធារាសាស្ត្រ។ សន្តិសុខនិងសង្គ្រាម៖ ភេរវកម្មអន្តរជាតិ សង្គ្រាម បញ្ហាជនភៀសខ្លួន ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ សង្គមវប្បធម៌៖ ខ្វះការអប់រំ ជម្លោះសាសនា វប្បធម៌ ភាសា និងអត្ថសញ្ញាណ។ ពាណិជ្ជកម្ម៖ ជម្លោះផលប្រយោជន៍ពាណិជ្ជកម្មជាពិសេសរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានា។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram