៦. យើងត្រូវចេះជ្រើសរើសសេចក្តីប្រាថ្នា គោលបំណងនិងមធ្យោបាយល្អនិងត្រឹមត្រូវដើម្បីសម្រេចឧត្តមគតិរបស់យើង។
ដើម្បីសម្រេចឧត្តមគតិមនុស្សត្រូវចេះជ្រើសរើសសេចក្តីប្រាថ្នា គោលបំណង និងមធ្យោបាយឱ្យបានត្រឹមត្រូវព្រោះ៖
- សេចក្តីប្រាថ្នានិងគោលបំណងជំរុញឱ្យមានមនុស្សមានល្បិច និងមធ្យោបាយច្រើនដើម្បីធ្វើឱ្យសម្រេចបានបំណងប្រាថ្នារបស់ខ្លួន
- ការជ្រើសរើសសេចក្តីប្រាថ្នា និងគោលបំណងដោយប្រើប្រាស់ល្បិច និងមធ្យោបាយល្អនិងត្រឹមត្រូវយើងនឹងសម្រេចបានឧត្តមគតិ
- លំដាប់នៃការជ្រើសរើសនៃសេចក្តីប្រាថ្នា គោលបំណង ល្បិចនិងមធ្យោបាយមានលក្ខណៈ៖ ជាការតស៊ូខាងក្នុងរបស់មនុស្ស គឺការជជែកដេញដោល នូវហេតុនិងផលហើយសម្រេចជ្រើសរើសយកហេតុផលត្រឹមត្រូវ
ឧទាហរណ៍៖ បើមនុស្សខ្លះជ្រើស សេចក្តីប្រាថ្នានិងគោលបំណងមធ្យោបាយត្រឹមត្រូវ នោះមិនអាចសម្រេចបានឧត្តមគតិរបស់គេឡើយ។