1 ដងមើល0 ចំណាំចូរបង្ហាញពីទីផ្សាររួមអឺរ៉ុប និងបញ្ហាបេក្ខភាពចក្រភពអង់គ្លេស។ចម្លើយ1ចូរបង្ហាញពីទីផ្សាររួមអឺរ៉ុប និងបញ្ហាបេក្ខភាពចក្រភពអង់គ្លេស។ចម្លើយ ការបង្កើតទីផ្សាររួមអឺរ៉ុប៖ បង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៥៧ ដោយប្រទេសបារាំង អ៊ីតាលី ហូឡង់ ប៊ែលហ្សិក លុចសំបួរ និងសហព័ន្ធអាល្លឺម៉ង់។ ភាពចម្រូងចម្រាស់ដំបូង៖ អង់គ្លេសដំបូងឡើយប្រកែកមិនចូលជាសមាជិកទេ ព្រោះយល់ថាខ្លួនមានទីផ្សារកុំម៉ុនវីលដ៏ធំស្រាប់ និងខ្លាចបាត់បង់ឯករាជ្យ។ ការបរាជ័យក្នុងការស្នើសុំចូល៖ ពេលអង់គ្លេសដាក់ពាក្យសុំចូលជាសមាជិក ត្រូវបានប្រធានាធិបតីបារាំង លោក ហ្សាល ដឺហ្គោល ប្រើសិទ្ធិវេតូបដិសេធចំនួនពីរដង (១៤ មេសា ១៩៦៣ និង ១១ មិថុនា ១៩៦៧) ព្រោះបារាំងមិនចង់ឱ្យមានឥទ្ធិពលសហរដ្ឋអាមេរិកលើអឺរ៉ុប និងចង់រក្សាអធិបតេយ្យភាពខ្លួន។ ការចូលជាសមាជិកជាផ្លូវការ៖ ក្រោយការចរចារវាង លោក អេដវឺដ ហ៊ីត និង លោក ប៉ុមពីឌូ បាននាំឱ្យមានការចុះហត្ថលេខាព្រមព្រៀងគ្នានៅថ្ងៃទី២៣ មិថុនា ១៩៧១ និងចូលជាធរមាននៅថ្ងៃទី០១ មករា ១៩៧៣។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram