0 ដងមើល0 ចំណាំតើមានវិធីអ្វីខ្លះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់សុខភាពបណ្តាលមកពីវិទ្យុសកម្មទូរស័ព្ទបាន?ចម្លើយ1តើមានវិធីអ្វីខ្លះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់សុខភាពបណ្តាលមកពីវិទ្យុសកម្មទូរស័ព្ទ?ចម្លើយ វិធីដើម្បីកាត់បន្ថយគ្រោះថ្នាក់សុខភាពបណ្តាលមកពីវិទ្យុសកម្មទូរស័ព្ទគឺ៖ ព្យាយាមប្រើសារអក្សរជំនួសឱ្យការនិយាយទូរស័ព្ទ បើអាច។ ប្រើកាស ឬបើកសំឡេងចេញក្រៅ ឬប្រើឧបករណ៍បំពងសំឡេង ដើម្បីឱ្យនៅឆ្ងាយពីទូរស័ព្ទ។ ពេលហៅទូរស័ព្ទចេញ កុំទាន់យកទូរស័ព្ទមកផ្ទប់នឹងត្រចៀក គឺត្រូវរងចាំរហូតដល់ភាគីម្ខាងទៀតទទួល។ ជៀសវាងការយកទូរស័ព្ទដាក់ជាប់នឹងខ្លួន។ កុំសន្ទនាទូរស័ព្ទ នៅពេលកំពុងធ្វើដំណើរ (ម៉ូតូ រថយន្ត រថយន្តក្រុង រទេះភ្លើង)។ កុំប្រើទូរស័ព្ទនៅចំណតរថយន្ត។ កុំទុកទូរស័ព្ទជិតខ្លួន នៅពេលគេង មិនថាយប់ មិនថាថ្ងៃ ឬបិទទូរស័ព្ទប្រសិនបើមិនចាំបាច់ប្រើ។ ជៀសវាងការប្រើប្រាស់ទូរស័ព្ទ នៅពេលអ្នកមានអារម្មណ៍តប់ប្រមល់ខ្លាំង ព្រោះវិទ្យុសកម្មនឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំង ហើយសារពាង្គកាយចុះខ្សោយ។ កុំព្យាយាមហៅទូរស័ព្ទចេញ នៅតំបន់ដែលគ្មានសេវា ឬសេវាទូរស័ព្ទខ្សោយ ព្រោះនៅពេលស្វែងរកសេវា អង់តែនទូរស័ព្ទនឹងខំផលិតវិទ្យុសកម្មក្នុងដែនអតិបរិមា។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram