ជំរឿនបានផ្តល់ទិន្នន័យដ៏មានប្រយោជន៍ដូចជាព័ត៌មានអំពីនិន្នាការកំណើនប្រជាជន រចនាសម្ព័ន្ធភេទ អាយុ កម្រិតអាយុកាល អត្រាមរណភាព អត្រាកំណើត ចលនាបម្លាស់ទី និន្នាការនគរូបនីយកម្មនិងចរិតលក្ខណៈដទៃរបស់ប្រជាជន 署
ជំរឿនតម្រង់ទិសទៅរកការបំពេញតម្រូវការចាំបាច់របស់ប្រទេសជាតិមួយមានដូចជា តម្រូវការក្នុងការលុបបំបាត់អនក្ខរភាព តម្រូវការក្នុងការកាត់បន្ថយភាពក្រីក្រ តម្រូវការក្នុងការអភិវឌ្ឍសហគមន៍ តម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម 署
ការធ្វើជំរឿនបានផ្តល់ប្រយោជន៍ចំពោះក្រសួងអប់រំ យុវជន និងកីឡាតាមរយៈការផ្តល់ទិន្នន័យអំពី៖ • ចំនួនកុមារ (ពី០ឆ្នាំដល់១៨ឆ្នាំ) សរុបធៀបនឹងចំនួនមនុស្សពេញវ័យសរុប • ចំនួនកុមារដែលដល់អាយុចូលរៀននិងចំនួនកុមារដែលបានរៀនចប់បឋមសិក្សា • ចំនួនគ្រូបង្រៀនដែលមាន ធៀបនឹងចំនួនសិស្សដែលកំពុងរៀនក្នុងសាលា 署
វិញ្ញាសាសីលធម៌-ពលរដ្ឋវិជ្ជា ថ្នាក់វិទ្យាសាស្ត្រសង្គម សម័យប្រឡង ០៤ សីហា ២០១៤