ពេលលឺទូរស័ព្ទរោទិ៍អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះចូលរួម? ចូររៀបរាប់ពីនាទីរបស់ណឺរ៉ូននីមួយៗ? (Bac II)
មានណឺរ៉ូន ៣ ប្រភេទចូលរួមគឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ៖
- ណឺរ៉ូនវិញ្ញាណនាំ៖ មាននាទីដឹកនាំព័ត៌មានចេញពីសរីរាង្គវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ។
- ណឺរ៉ូនភ្ជាប់៖ មាននាទីបញ្ជូនបន្តនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករ ក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល។
- ណឺរ៉ូនចលករ៖ មាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។