តើប្រព័ន្ធប្រសាទមនុស្សមានមុខងារអ្វីខ្លះ? ចូរពន្យល់ពីមុខងារនីមួយៗ ដោយលើកឧទាហរណ៍បញ្ជាក់? (Bac II)
ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣ យ៉ាងគឺ ការទទួលព័ត៌មាន ការឆ្លើយតបទៅនឹងព័ត៌មាន និងថែរក្សាលំនឹង៖
- ការទទួលព័ត៌មាន៖ ប្រព័ន្ធប្រសាទជួយឱ្យយើងដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើង។ ឧទាហរណ៍៖ ភ្នែកកីឡាករចាំទីទទួលបានព័ត៌មានមួយគឺបាល់កំពុងបោះពួយមករកគាត់។
- ការឆ្លើយតបទៅនឹងព័ត៌មាន៖ ពេលយើងទទួលបានសញ្ញា ឬការប្រែប្រួលណាមួយក្នុងមជ្ឈដ្ឋានខាងក្រៅ ប្រព័ន្ធប្រសាទធ្វើឱ្យសារពាង្គកាយរបស់យើងមានប្រតិកម្មតបនឹងសញ្ញា ឬការប្រែប្រួលនោះ។ ឧទាហរណ៍៖ កីឡាករចាំទីលោតចាប់បាល់មិនឱ្យចូលទីបាន។
- ថែរក្សាលំនឹង៖ ប្រព័ន្ធប្រសាទជួយក្នុងការថែរក្សាថេរលំនឹងដោយបញ្ជាឱ្យសារពាង្គកាយធ្វើសកម្មភាពមួយចំនួនដែលសមស្របទៅនឹងព័ត៌មានដែលទទួលបាន។ ឧទាហរណ៍៖ អត្រាចង្វាក់បេះដូង និងដង្ហើម ដើម្បីគូរថាមពលបន្ថែមពេលលោតទៅចាប់បាល់ដោយប្រព័ន្ធប្រសាទតម្រូវ។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។