0 ដងមើល0 ចំណាំចូរពណ៌នាពីសមិទ្ធផលសង្គមរាស្ត្រនិយមពីឆ្នាំ ១៩៥៣ដល់១៩៧០?ចម្លើយ1ចូរពណ៌នាពីសមិទ្ធផលសង្គមរាស្ត្រនិយមពីឆ្នាំ ១៩៥៣ដល់១៩៧០?ចម្លើយ សមិទ្ធផលនៃរបបសង្គមរាស្ត្រនិយម រួមមាន៖ វិស័យនយោបាយ៖ ប្រារព្ធសមាជជាតិ អភិវឌ្ឍជាតិស្របតាមឆន្ទៈប្រជាជន អនុវត្តនយោបាយអព្យាក្រឹតធ្វើឱ្យមានសុខសន្តិភាព១៥ឆ្នាំ (១៩៥៥-១៩៧០) ចូលជាសមាជិកអង្គការសហប្រជាជាតិ (១៤ ធ្នូ ១៩៥៥) និងឈ្នះក្តីប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិ (១៥ មិថុនា ១៩៦២)។ វិស័យសេដ្ឋកិច្ច៖ កសិកម្មបង្កើតប្រព័ន្ធធារាសាស្ត្រ និងពង្រីកដីដាំដុះ ឧស្សាហកម្មបង្កើតរោងចក្រជាច្រើន ពាណិជ្ជកម្មនាំចេញផលិតផលកសិកម្ម និងគមនាគមន៍សាងសង់ផ្លូវថ្នល់ ផ្លូវដែក ស្ពាន កំពង់ផែ និងអាកាសយានដ្ឋាន។ វិស័យអប់រំ វប្បធម៌ និងកីឡា៖ បង្កើតសាលារៀនពីទីក្រុងដល់ជនបទ ពហុកីឡដ្ឋានជាតិ វត្តអារាម ពុទ្ធិកសិក្សា សាលាសិល្បៈ មហោស្រព និងអភិរក្សប្រាសាទបុរាណ។ វិស័យសង្គមកិច្ច៖ បង្កើតមន្ទីរពេទ្យ ចាក់ថ្នាំការពារជំងឺ អនាម័យលំនៅឋាន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់សិទ្ធិឱ្យស្ត្រីបោះឆ្នោត (៦ មករា ១៩៥៨)។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram