0 ដងមើល0 ចំណាំចូរពណ៌នាពីមូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងពីឆ្នាំ ១៩៧០-១៩៧៥។ចម្លើយ1ចូរពណ៌នាពីមូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើងពីឆ្នាំ ១៩៧០-១៩៧៥។មូលហេតុដែលធ្វើឲ្យសង្គ្រាមស៊ីវិលផ្ទុះឡើង (១៩៧០-១៩៧៥) ឥទ្ធិពលសង្គ្រាមត្រជាក់៖ មហាអំណាចទាំងពីរបានជ្រៀតជ្រែកក្នុងនយោបាយកម្ពុជា។ នយោបាយអព្យាក្រឹតមិនចំទិសដៅ៖ ការអនុវត្តនយោបាយអព្យាក្រឹតរបស់សម្តេចនរោត្តម សីហនុ បានក្លាយជាប្រធានបទវិវាទក្នុងបរិបទសង្គ្រាមត្រជាក់។ រដ្ឋប្រហារឆ្នាំ ១៩៧០៖ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារបានទម្លាក់សម្តេចនរោត្តម សីហនុ។ វិបត្តិផ្ទៃក្នុង៖ អំពើពុករលួយ បក្សពួកនិយម បាតុកម្ម កុប្បកម្ម បណ្តាលឲ្យមានភាពច្របូកច្របល់ទូទាំងប្រទេស។ បែកបាក់រវាងអ្នកដឹកនាំ៖ មន្ត្រីរបស់សម្តេចនរោត្តម សីហនុ មួយចំនួនបានក្បត់ព្រះអង្គ។ ការជ្រៀកជ្រែកពីបរទេស៖ វៀតណាម ចិន សហរដ្ឋអាមេរិក បានជ្រៀតជ្រែកក្នុងនយោបាយខ្មែរ។ ការពង្រឹងកម្លាំងខ្មែរក្រហម៖ សម្តេចនរោត្តម សីហនុ បានបង្កើតរណសិរ្សរួបរួមជាតិកម្ពុជារ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារលន់ នល់។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram