ចម្លើយ
គោលនយោបាយអព្យាក្រឹតរបស់របបសង្គមរាស្ត្រនិយមមានដូចជា៖
- អត្ថន័យ៖ ការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសលើពិភពលោក ដោយនៅកណ្តាល មិនប្រកាន់មនោគមវិជ្ជាសេរី ឬកុម្មុយនីស្ត។
- មូលហេតុ៖ អនុវត្តតាមសេចក្តីសម្រេចសន្និសីទក្រុងហ្សឺណែវឆ្នាំ ១៩៥៤ និងចង់រួមរស់ដោយសន្តិភាពជាមួយប្រទេសជិតខាង។
- ការអនុវត្ត៖ ចុះហត្ថលេខាជាមួយលោក នេរុ នៅឥណ្ឌា (១៨ មីនា ១៩៥៥) ប្រកាសនៅសន្និសីទបានឌុង (១៨-២៤ មេសា ១៩៥៥) ចូលជាសមាជិកអង្គការសហប្រជាជាតិ (១៤ ធ្នូ ១៩៥៥) និងចុះហត្ថលេខាលើធម្មនុញ្ញចលនាមិនចូលបក្សសម្ព័ន្ធនៅយូហ្គោស្លាវី (១៩៦១)។
- លទ្ធផល៖ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍ សុខសន្តិភាព១៥ឆ្នាំ និងល្បីល្បាញក្នុងតំបន់ ប៉ុន្តែក្នុងសង្គ្រាមត្រជាក់ មហាអំណាច និងប្រទេសជិតខាងបានប្រឆាំងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។