0 ដងមើល0 ចំណាំចូរពណ៌នាពីនយោបាយអព្យាក្រឹត នៅក្នុងរបបសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០)?ចម្លើយ1ចូរពណ៌នាពីនយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០)?ចម្លើយ នយោបាយអព្យាក្រឹតរបស់របបសង្គមរាស្ត្រនិយម៖ អត្ថន័យ៖ ការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសលើពិភពលោក ដោយនៅកណ្តាល មិនប្រកាន់មនោគមវិជ្ជាសេរី ឬកុម្មុយនីស្ត។ មូលហេតុ៖ អនុវត្តតាមសេចក្តីសម្រេចសន្និសីទក្រុងហ្សឺណែវឆ្នាំ ១៩៥៤ និងចង់រួមរស់ដោយសន្តិភាពជាមួយប្រទេសជិតខាង។ ការពង្រឹងនយោបាយ៖ ចុះហត្ថលេខាជាមួយលោក នេរុ នៅឥណ្ឌា (១៨ មីនា ១៩៥៥) ប្រកាសនៅសន្និសីទបានឌុង (១៨-២៤ មេសា ១៩៥៥) ប្រកាសពេលចូលជាសមាជិកអង្គការសហប្រជាជាតិ (១៤ ធ្នូ ១៩៥៥) និងចុះហត្ថលេខាលើធម្មនុញ្ញចលនាមិនចូលបក្សសម្ព័ន្ធនៅយូហ្គោស្លាវី (១៩៦១)។ លទ្ធផល៖ ជំហានដំបូងធ្វើឱ្យប្រទេសមានការអភិវឌ្ឍ សុខសន្តិភាព១៥ឆ្នាំ និងល្បីល្បាញក្នុងតំបន់ ប៉ុន្តែក្នុងដំណាក់កាលសង្គ្រាមត្រជាក់ មហាអំណាច និងប្រទេសជិតខាងបានប្រឆាំងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram