តើកំណថង់អំប្រ៊ីយ៉ុង និងកំណកាម៉ែតញីប្រព្រឹត្តទៅដោយរបៀបណា?
កំណថង់អំប្រ៊ីយ៉ុងប្រព្រឹត្តទៅដោយ៖ នៅក្នុងអូវុល កោសិកាមេ (2n) ចែកខ្លួនតាមមេយ៉ូសបង្កើតបានជាកោសិកាកូន (អាប្លូអ៊ុត n) ចំនួន ៤។ ក្នុងចំណោមកោសិកាកូនទាំងបួន ៣ ត្រូវងាប់ ឯ ១ ដែលនៅសល់លូតលាស់។ ន្វៃយ៉ូនៃកោសិកានេះធ្វើចំណែកមីតូស ៣ ដងបន្តបន្ទាប់ បង្កើតបានជាន្វៃយ៉ូអាប្លូអ៊ុត ៨ គឺជាថង់កំណ។ ថង់កំណនេះបង្កភ្នាសខណ្ឌស៊ីតូប្លាសបានជាកោសិកាចំនួន ៧ ដែលមានន្វៃយ៉ូចំនួន ៨៖
- កោសិកាមានរាងធំមួយនៅចំកណ្តាលមានន្វៃយ៉ូ ២ ហៅថា ន្វៃយ៉ូប៉ូលែ។
- អូអូស៊ីត (Egg) នៅចន្លោះកោសិកាស៊ីណែស៊ីត ២ ជាប់នឹងមីក្រូពីល។
- កោសិកា ៣ ទៀតគឺ អង់ទីប៉ូត ដែលស្ថិតនៅប៉ូលម្ខាងទៀតនៃថង់កំណ។
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។