ចម្លើយ
តម្លៃសន្តិភាពក្នុងសង្គមប្រជាធិបតេយ្យមានសារៈសំខាន់ដូចជា៖
- ផ្នែកសង្គម៖ ធានាបូរណភាពទឹកដី គោរពសិទ្ធិមនុស្ស និងសមភាពយេនឌ័រ ផ្តល់ឱកាសសិក្សា ស្ថេរភាពសង្គម មានសណ្តាប់ធ្នាប់ ប្រជាជនរស់នៅសុខសាន្ត និងជាឫសគល់នៃលទ្ធិប្រជាធិបតេយ្យ។
- ផ្នែកសេដ្ឋកិច្ច៖ គ្មានការបំផ្លាញសេដ្ឋកិច្ច ទ្រព្យសម្បត្តិ និងជីវិតមនុស្ស ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ មានពេលវេលាប្រកបមុខរបរ ជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ គ្មានអំពើពុករលួយ កំណើនថវិកាជាតិ និងសេដ្ឋកិច្ចជាតិ ថែរក្សាសម្បត្តិជាតិ និងបរិស្ថាន កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក។