ចម្លើយ
ចក្រភពអង់គ្លេសធ្លាក់ចុះមកវិញនៅក្រោយសង្គ្រាមលោកលើកទី២ ដោយសារប្រទេសអាណានិគមងើបបះបោរឡើងទាមទារឯករាជ្យ៖
- ទ្វីបអាស៊ី៖ ឥណ្ឌាបានទាមទារឯករាជ្យនៅឆ្នាំ១៩៤៧ (ព្រមទាំងបង្កើតបានរដ្ឋប៉ាគីស្ថាន) ស្រីលង្កាទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ និងបន្តប្រគល់ឯករាជ្យឱ្យប្រទេសភូមា ម៉ាឡេស៊ី...
- ទ្វីបអាហ្វ្រិក៖ បានប្រគល់ឯករាជ្យឱ្យអាហ្វ្រិកខាងត្បូង អូស្ត្រាលី នូវែលសេឡង់ (ក្រោយមកផ្តាច់ខ្លួនពីអង្គការកុំម៉ុនវីលនៅឆ្នាំ១៩៦១) និងស៊ូដង់ នីហ្សេរីយ៉ា ហ្គាណា កេនយ៉ា...
- ទ្វីបអាមេរិក៖ បានបញ្ចូលដែនដីញូវហ្វនឡិន (Newfoundland) ជាខេត្តមួយរបស់កាណាដា។
- ទ្វីបអឺរ៉ុប៖ នៅឆ្នាំ១៩៤៩ សាធារណរដ្ឋអៀរឡង់សេរីបានប្រកាសឯករាជ្យ និងផ្តាច់ខ្លួនចេញពីអង្គការកុំម៉ុនវីល។