0 ដងមើល0 ចំណាំ១៩. មូលហេតុអ្វីបានជារបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) សម្លាប់មនុស្ស? តើមានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា?ចម្លើយ1១៩. មូលហេតុអ្វីបានជារបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) សម្លាប់មនុស្ស? តើមានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា?របបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មូលហេតុដែលធ្វើឲ្យសម្លាប់មនុស្ស គោលនយោបាយខ្មែរក្រហម៖ ការអនុវត្តគោលនយោបាយ ៨ ប្រការ របស់ខ្មែរក្រហម។ បដិវត្តន៍កុម្មុយនីស្ត៖ ប្រកាន់យកបដិវត្តន៍កុម្មុយនីស្ត ដែលតម្រូវឲ្យការកម្ទេចអ្នកគិតខុស ឬតំណាងនៃចំណាស់ទុំ។ នយោបាយឆាប់រហ័ស៖ អនុវត្តនយោបាយ «មហាលោតផ្លោះ មហាអស្ចារ្យ» ដើម្បីសម្រេចគោលដៅផែនការ ៤ ឆ្នាំឲ្យបានឆាប់រហ័ស។ ស្នេហាជាតិនិយមជ្រុល៖ គំនិតស្នេហាជាតិនិយមដែលងងឹតងងុល និងការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាល។ នយោបាយផ្តាច់ការ៖ រឹមជ្ឍការសិទ្ធិអំណាច គោលនយោបាយបោសសម្អាត និងសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធ។ កំហឹងសងសឹក៖ គំនុំគំគួន ការសងសឹក និងការធ្វើសង្គ្រាមប្រឆាំងវៀតណាម។ ផលវិបាកសម្រាប់កម្ពុជា ខាងនយោបាយ និងកិត្តិយស៖ បាត់បង់កិត្តិយសជាតិ និងកិត្យានុភាពលើឆាកអន្តរជាតិ ដាច់និរន្តរភាពក្នុងការអភិវឌ្ឍជាតិ។ ខាងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចជាតិរលត់រលាយ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ សាសនា និងជំនឿត្រូវបំផ្លាញ។ ខាងអប់រំ និងធនធានមនុស្ស៖ ប្រព័ន្ធអប់រំត្រូវបំផ្លាញទាំងស្រុង បាត់បង់ធនធានមនុស្ស បន្សល់ទុកស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនបាក់កម្លាំង។ ខាងសង្គម៖ ប្រជាជនរាប់សែននាក់រត់ចាកចោលប្រទេស បង្កជាវិបត្តិផ្លូវចិត្ត។ សិទ្ធិសេរីភាព៖ សិទ្ធិ សេរីភាព និងកម្មសិទ្ធិឯកជនត្រូវបានដកហូត។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram