ចម្លើយ
តាមមាត្រា៣២ នៃធម្មនុញ្ញអាស៊ាន ប្រទេសប្រធានអាស៊ានមានតួនាទីដូចខាងក្រោម៖
- លើកស្ទួយផលប្រយោជន៍៖ លើកស្ទួយយ៉ាងសកម្ម និងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាពរបស់អាស៊ាន រួមទាំងការខិតខំសាងសហគមន៍អាស៊ាន។
- ភាពជាស្នូល៖ ធានាភាពជាស្នូលរបស់អាស៊ាន។
- ការឆ្លើយតប៖ ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ ឬសកម្មភាពដែលប៉ះពាល់ដល់អាស៊ាន រួមទាំងការជួយសម្រុះសម្រួលដើម្បីដោះស្រាយបន្ទាន់។
- តំណាង៖ តំណាងឲ្យអាស៊ានក្នុងការពង្រឹង និងជម្រុញទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូក្រៅតំបន់។
- ភារកិច្ចផ្សេងទៀត៖ អនុវត្តកិច្ចការ និងភារកិច្ចដទៃទៀតតាមអាណត្តិដែលទទួលបាន។