0 ដងមើល0 ចំណាំតើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែជួបប្រទះនឹងបញ្ហាធំៗ អ្វីខ្លះ?ចម្លើយ1តើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែជួបប្រទះនឹងបញ្ហាធំៗអ្វីខ្លះ?ចម្លើយ ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ កំពុងតែជួបប្រទះនឹងបញ្ហាធំៗដូចជា៖ បញ្ហាបរិស្ថាន៖ ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរញ្ជួយដី គ្រោះរាំងស្ងួត និងផែនដីឡើងកំដៅ។ បញ្ហាកំណើនប្រជាជន៖ តម្រូវការថាមពល ការពង្រីកផ្ទៃដីដាំដុះ ឧស្សាហកម្ម លំនៅដ្ឋាន ជម្រក មន្ទីរពេទ្យ និងសាលារៀន។ បញ្ហាជនអន្តោប្រវេសន៍៖ គ្រឿងញៀន ការជួញដូរមនុស្ស អសន្តិសុខ ពេស្យាចារ និងភេរវកម្ម។ បញ្ហាសន្តិសុខស្បៀង៖ តម្រូវការបច្ចេកទេសកសិកម្ម ការប្រើប្រាស់ជី និងថ្នាំ ការពង្រីកផ្ទៃដីដាំដុះ ការជ្រើសរើសពូជ និងប្រព័ន្ធធារាសាស្ត្រ។ ភេរវកម្មអន្តរជាតិ និងសង្គ្រាម៖ បញ្ហាជនភៀសខ្លួន អសន្តិសុខជាតិ និងអន្តរជាតិ និងការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។ បញ្ហាសង្គម៖ មនុស្សខ្វះការអប់រំ ជម្លោះសាសនា វប្បធម៌ ភាសា និងអត្ថសញ្ញាណ។ បញ្ហាជម្លោះផលប្រយោជន៍ពាណិជ្ជកម្ម៖ កំពុងកើតមាននៅលើសកលលោក ជាពិសេសរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានា។ ចូលគណនីដើម្បីចំណាំចម្លងចម្លើយចែករំលែកFacebookTelegram