ចលនាតស៊ូទាមទារឯករាជ្យពីបារាំងនៅកម្ពុជាមាន៖ ការតស៊ូដោយហិង្សា៖ គឺជាចលនាតស៊ូដោយប្រើអាវុធ ប្រយុទ្ធបង្ហូរឈាមដើម្បីទាមទារឯករាជ្យ ដោយចលនាតស៊ូរបស់ខ្មែរឥស្សរៈ ដែលក្រុមនេះបានពង្រីកក្រុមខ្លួនទូទាំងប្រទេស។ ការតស៊ូដោយអហិង្សា៖ គឺជាចលនាតស៊ូដោយសន្តិវិធី តាមរយៈមធ្យោបាយការទូត ពោលគឺតាមរយៈនយោបាយក្រៅប្រទេសជាមួយបារាំង កាណាដា សហរដ្ឋអាមេរិក ថៃ តាមរយៈនយោបាយការទូត និងកាសែត។ ព្រះបាទនរោត្តម សីហនុ បានមានបន្ទូលថា៖ «បើបារាំងមិនប្រគល់ឯករាជ្យឲ្យកម្ពុជាទេ... នោះប្រទេសកម្ពុជាក្លាយជាប្រទេសកុម្មុយនីស្ត»។ សកម្មភាពក្នុងប្រទេស៖ ព្រះអង្គបានគង់នៅតំបន់ស្វយ័តក្នុងខេត្តសៀមរាប បាត់ដំបង កំពង់ធំ ដោយមិនយាងមកភ្នំពេញ ហើយទ្រង់បានបង្កើតកងជីវពល នារីក្លាហាន ដើម្បីឲ្យប្រជារាស្ត្រក្រោកឡើងទាមទារឯករាជ្យបរិបូរណ៍។ (មានចម្លើយត្រឹមត្រូវផ្សេងៗទៀត)
ចម្លើយនេះជាចំណេះដឹងទូទៅ ហើយមិនមានប្រភពដែលបានចុះបញ្ជីទេ។