រំលងទៅមាតិកា
AngkorKnowledgeAngkorKnowledge
កំណាព្យខ្មែរ

បទសូត្រលើកទង់ព្រះពុទ្ធសាសនា

១

សូមមើលទង់ជ័យ

ឆព្វណ្ណរង្សី

ដែលមានរស្មីភ្លឺស្រស់ល្អ

ខៀវលឿងក្រហម

ព្រមទាំងពណ៌ស

ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក។

២

ប្រទេសតូចធំ

បានស្ម័គ្រស្វាគម

ជំនុំគ្នាច្រើនអនេក

ព្រមយករស្មី

ព្រះពុទ្ធគួរត្រេក

ប្រសើរពន់ពេកក្រៃកន្លង។

៣

ធ្វើជាសញ្ញា

ទង់ជ័យសាសនា

នៃសម្ពុទ្ធធំចម្បង

ចូរយើងរាល់គ្នា

យកចិត្តចាំចង

នឹកដល់ព្រះអង្គជាអម្ចាស់ ៖

៤

ទោះជាតិផ្សេងគ្នា

ក៏ត្រូវដឹងថា

សុទ្ធសឹងតែជាពុទ្ធសាសន៍

ត្រូវមានសាមគ្គី

ទាំងក្មេងទាំងចាស់

ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា។

៥

សូមសាសនាព្រះពុទ្ធ

ថ្កុំថ្កើងខ្ពស់ផុត

រុងរឿងវិសុទ្ធថ្លៃថ្លា

ហើយមានជ័យជោគ

ផ្សាយពេញលោកា

ដោយជនជ្រះថ្លារាប់ច្រើនលាន។

៦

មានចិត្តស្នេហា

គោរពបូជា

ចំពោះព្រះធម៌ដ៏កល្យាណ

ទាំងមនុស្សទេវតា

ស្នេហាគ្រប់ប្រាណ

ប្រាថ្នាចង់បានសេចក្តីសុខ ៖

៧

(បទនិពន្ធរបស់ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត)