បទសរភញ្ញនិងនមស្ការ
១
១-សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ
ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេព្តា
ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ ។
ចង្អុលឱ្យដើរ ផ្លូវកណ្តាល
មាគ៌ាត្រកាល អាចកម្ចាត់
ទុក្ខភ័យចង្រៃ ឱ្យខ្ចាយបាត់
អាចកាត់សង្សារទុក្ខបាន ។
២
១-សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ
ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេព្តា
ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ ។
ចង្អុលឱ្យដើរ ផ្លូវកណ្តាល
មាគ៌ាត្រកាល អាចកម្ចាត់
ទុក្ខភ័យចង្រៃ ឱ្យខ្ចាយបាត់
អាចកាត់សង្សារទុក្ខបាន ។
២-សាសនាព្រះអង្គ នៅសព្វថ្ងៃ
សត្វមាននិស្ស័យ ពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ ចេះចាំបាន
កាន់តាមលំអាន បានក្តីសុខ ។
ឥតមានសុខណា ស្មើក្តីស្ងប់
បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
តាំងពីលោកនេះ តទៅមុខ
ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់ ។
៣-ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌
ព្រះសង្ឃបវរ ទាំងគ្រប់សព្វ
រួមជាត្រៃរ័ត្ន គួរគោរព
ជាម្លប់ត្រជាក់ នៃលោកា ។
ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ
វិសុទ្ធតាងអង្គ ព្រះសាស្តា
សូមគុណត្រៃរ័ត្ន ជួយខេមរា
ឱ្យបានសុខា តរៀងទៅ ។