ហេតុអ្វីបានប្រជាជនស្អប់ពួកខ្មែរក្រហម?
បង្ខំឱ្យធ្វើការធ្ងន់ កាប់សម្លាប់ បង្អត់អាហារ ហាមឃាត់ការចែករំលែកព័ត៌មាន និងបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង។
សំណួរ និងចម្លើយអំពី កម្ពុជា។ · 91 សំណួរ
សំណួរ និងចម្លើយអំពី ចំណេះដឹងទូទៅអំពីកម្ពុជា។
សំណួរ និងចម្លើយអំពី ប្រវត្តិសាស្ត្រកម្ពុជា។
សំណួរ និងចម្លើយអំពី ភូមិសាស្ត្រកម្ពុជា។
សំណួរ និងចម្លើយអំពី វប្បធម៌ខ្មែរ។
សំណួរ និងចម្លើយអំពី ប្រពៃណីខ្មែរ។
សំណួរ និងចម្លើយអំពី សាសនាក្នុងកម្ពុជា។
សំណួរ និងចម្លើយអំពី ប្រជាជនកម្ពុជា។
សំណួរ និងចម្លើយអំពី ខេត្តនានាក្នុងកម្ពុជា។
សំណួរ និងចម្លើយអំពី ទីកន្លែងសំខាន់ៗក្នុងកម្ពុជា។
បង្ខំឱ្យធ្វើការធ្ងន់ កាប់សម្លាប់ បង្អត់អាហារ ហាមឃាត់ការចែករំលែកព័ត៌មាន និងបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង។
សម្លាប់មនុស្សដែលសង្ស័យ ទោះជាកម្មាភិបាលខ្លួន និងបញ្ជូនទ័ពទៅវាយប្រហារភូមិភាគដែលសង្ស័យ ឬបះបោរ (ដូចជាភូមិភាគបូព៌ា)។
បង្កជម្លោះព្រំដែនតាំងពីឆ្នាំ ១៩៧៥ បាញ់ផ្លោង បន្ទាប់មកផ្តាច់ការទូត។ ក្រោយមកទ័ពជំនួយវៀតណាមនិងកម្លាំងរំដោះខ្មែរបានវាយបក និងទទួលបានជោគជ័យ។
នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៨។
ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ (សុន សេន) ដោយមាន ឌុច (ប្រធាន), ឃឹម វ៉ាត (អនុប្រធាន), ប៉េង (មេយាម), ចាន់ (មេការសួរចម្លើយ) និង ប៉ុន (អ្នកសួរចម្លើយ)។
មានប្រហែល ៣ ទៅ ៤ រយនាក់។
មាន ១០ ចំណុចសំខាន់ ដូចជា ឆ្លើយឱ្យចំសំណួរ ហាមប្រកែក ឆ្លើយភ្លាមៗ ហាមស្រែកពេលវាយធ្វើបាប និងត្រូវស្តាប់បញ្ជាដាច់ខាត។
ជាមនុស្សដែល រអ៊ូរទាំអំពីការងារលំបាក អ្នកលួចម្ហូបអាហារ ឬជំងឺសតិអារម្មណ៍ជាដើម។
បែងចែកជា ២ ប្រភេទ គឺសត្រូវខាងក្នុង (អ្នករដ្ឋការសាធារណរដ្ឋ ជនជាតិភាគតិច បញ្ញវន្ត...) និងសត្រូវខាងក្រៅ (អាមេរិក ថៃ វៀតណាម សូវៀត)។
ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ។
សម្រាប់អតីតទាហាន មន្ត្រីរដ្ឋការសាធារណរដ្ឋខ្មែរ និងប្រជាជនសាមញ្ញ ដែលជាប់ទោសពីបទលួចអាហារ រត់ចោលកន្លែង ឬនិយាយអាក្រក់ពីអង្គការ។
សម្រាប់ដាក់យុទ្ធជនខ្មែរក្រហម ឬជនជាប់ចោទពីបទឧក្រិដ្ឋ ដែលប្រព្រឹត្តខុសក្នុងភូមិភាគ។